ស្តាប់  និងមើល  ពិភពលោក

គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន

ជាផ្នែកមួយនៃសកម្មភាពរបស់ខ្លួន និងស្របទៅតាមបទប្បញ្ញត្តិជាធរមាននៅក្នុងប្រទេសបារាំង និងអឺរ៉ុប ជាពិសេសបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ក្រុមហ៊ុន France Médias Monde បានប្តេជ្ញាចិត្តក្នុងការធានាឲ្យបាននូវការការពារ ការរក្សាការសម្ងាត់ និងការរក្សាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ អតិថិជន អតិថិជនអនាគត និងអ្នកផ្គត់ផ្គង់ ក៏ដូចជាការគោរពសិទ្ធិឯកជនភាពរបស់ពួកគេផងដែរ។

គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន អនុវត្តចំពោះការប្រមូល និងការវិភាគទិន្នន័យដែលធ្វើឡើងនៅលើគេហទំព័ររបស់ក្រុមហ៊ុន France Médias Monde (ហៅកាត់ថា “គេហទំព័រ”) កម្មវិធីលើប្រព័ន្ធអនឡាញសម្រាប់ទូរសព្ទស្មាតហ្វូន ថែបប្លីត និងឧបករណ៍អេឡិចត្រូនិកចល័តផ្សេងទៀត (ហៅកាត់ថា “កម្មវិធី”) ក៏ដូចជាការប្រើប្រាស់សេវា ឬខ្លឹមសារលើប្រព័ន្ធអនឡាញរបស់យើង។

គេហទំព័រ និងកម្មវិធីរបស់យើង ពុំមានគោលដៅផ្តោតលើអនីតិជននោះទេ លើកលែងតែមានការអនុញ្ញាតដោយអ្នកតំណាងស្របច្បាប់របស់ពួកគេ។

គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន អាចនឹងត្រូវធ្វើការផ្លាស់ប្តូរ។ គោលនយោបាយនេះចែងថា ក្រុមហ៊ុន France Médias Monde អាចធ្វើការកែប្រែគោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន នៅគ្រប់ពេលវេលាទាំងអស់ រួមទាំងធ្វើការសម្របសម្រួលគោលនយោបាយនេះទៅតាមច្បាប់បច្ចុប្បន្នផងដែរ។ អ្នកប្រើប្រាស់ទទួលបានការជូនដំណឹងអំពីការកែប្រែទាំងអស់នេះ តាមរយៈការចុះផ្សាយលើប្រព័ន្ធអនឡាញរបស់ពួកគេ។ យើងសូមធ្វើការណែនាំថា អ្នកធ្វើការត្រួតពិនិត្យជាប្រចាំនៅកំណែប្រែបច្ចុប្បន្នដែលមាន។

គោលនយោបាយការពារទិន្នន័យផ្ទាល់ខ្លួន មានចែងអំពីគោលការណ៍ និងគោលវិធីនានានៃការវិភាគទិន្នន័យ។

គោលការណ៍នៃការការពារទិន្នន័យ និងឯកជនភាព

1. ការប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយត្រឹមត្រូវពីអតិថិជន អនាគតអថិជន និងអ្នកប្រើប្រាស់របស់ខ្លួន

ទិន្នន័យត្រូវបានគេប្រមូលតាមវិធីត្រឹមត្រូវ និងមានតម្លាភាព។ ក្រុមហ៊ុន France Médias Monde ត្រូវបានហាមឃាត់មិនឲ្យប្រមូលទិន្នន័យផ្ទាល់ខ្លួនណាមួយដោយពុំមានការជូនដំណឹងដល់បុគ្គលនោះជាមុនឡើយ និងមិនបញ្ជាក់ថាតើទិន្នន័យនោះត្រូវបានគេប្រើសម្រាប់ធ្វើអ្វីនោះទេ។

ក្រុមហ៊ុន France Médias Monde ប្រមូលទិន្នន័យនេះដើម្បី៖

  • ផ្តល់សេវាតាមការស្នើសុំពីអ្នកប្រើប្រាស់និងអតិថិជនរបស់ខ្លួន
  • បំពេញតាមតម្រូវការនៃការគ្រប់គ្រងរបស់អ្នកប្រើប្រាស់ អតិថិជន និងអតិថិជនអនាគតរបស់ខ្លួន។

ក្រុមហ៊ុន France Médias Monde ជូនដំណឹងដល់អ្នកប្រើប្រាស់អំពី៖ ការដាក់ឃុកគី និងកម្មវិធីតាមដានផ្សេងទៀតនៅលើគេហទំព័រដែលខ្លួនបានបង្កើត គោលបំណងរបស់ខ្លួន មូលដ្ឋានគតិយុត្តិ និងជម្រើសនៃការបដិសេធឃុកគីទាំងនោះ។

សម្រាប់ព័ត៌មានបន្ថែម៖ ឃុកគី

2. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន អនាគត អថិជននិងអ្នកប្រើប្រាស់របស់ខ្លួន

ក្រុមហ៊ុន France Médias Monde ប្រើប្រាស់ទិន្នន័យរបស់រូបវ័ន្តបុគ្គលសម្រាប់គោលបំណងនៃការធ្វើនីត្យានុកូលកម្ម ការផ្តល់ជូននូវសេវាចុះឈ្មោះ និងការផ្តល់ជាការណែនាំដែលស្របតាមតម្រូវការរបស់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័ររបស់ខ្លួន។ ដើម្បីសម្រេចគោលបំណងនេះ ក្រុមហ៊ុន France Médias Monde ទំនងជានឹងធ្វើការសិក្សាបែបស្ថិតិផ្អែកលើទិន្នន័យនេះ។

ក្រុមហ៊ុន France Médias Monde អនុលោមទៅតាមក្របខណ្ឌច្បាប់ជាធរមានពាក់ព័ន្ធនឹងការការពារទិន្នន័យផ្ទាល់ខ្លួន និងលក្ខខណ្ឌនៃការការរក្សាសុវត្ថិភាព និងការរក្សាការសម្ងាត់។ ក្រុមហ៊ុន France Médias Monde បង្ហាញទិន្នន័យផ្ទាល់ខ្លួនតែចំពោះអ្នកផ្តល់សេវាដែលទទួលបានការអនុញ្ញាត និងធានាថា ពួកគេបំពេញតាមលក្ខខណ្ឌតឹងរឹងនៃការរក្សាការសម្ងាត់ ការប្រើប្រាស់ និងការការពារទិន្នន័យនេះ។

ក្រុមហ៊ុន France Médias Monde ត្រូវបានហាមឃាត់មិនឲ្យបង្ហាញទិន្នន័យបុគ្គលនេះទៅឲ្យដៃគូអាជីវកម្មដោយពុំមានការជូនដំណឹងដល់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័ររបស់ខ្លួន និងដោយពុំបានផ្តល់ឱកាសដល់ពួកគេក្នុងការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការបដិសេធ។

3. វិធានការចាំបាច់ដើម្បីធានានសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន អនាគតអថិជន និងអ្នកប្រើប្រាស់របស់ខ្លួន

ក្រុមហ៊ុន France Médias Monde ធានានូវការការពារទិន្នន័យផ្ទាល់ខ្លួនដែលខ្លួនទទួលបានពីការរៀបចំរបស់ខ្លួន និងតាមអាយុកាលនៃសេវាកម្មរបស់គេហទំព័រ ឬកម្មវិធីរបស់ខ្លួន។

  • ក្រុមហ៊ុនអនុវត្តវិធានការសុវត្ថិភាពសមស្របនៅក្នុងកម្រិតនៃព័ត៌មានរស៊ើបរបស់ទិន្នន័យដើម្បីធ្វើការការពារទិន្នន័យផ្ទាល់ខ្លួនប្រឆាំងនឹងការជ្រៀតចូលនៃកម្មវិធីមេរោគ ការខូចខាតណាមួយ ការកែប្រែឬការបញ្ចេញព័ត៌មានសម្ងាត់ទៅកាន់ភាគីទីបីដោយគ្មានការអនុញ្ញាត។
  • ប្រព័ន្ធព័ត៌មាន ម៉ាស៊ីនបម្រើ និងបណ្តាញនានាដែលខ្លួនប្រើប្រាស់ដើម្បីវិភាគ និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន មានប្រព័ន្ធសន្តិសុខនិងប្រព័ន្ធការពារ (ការបម្លែងកូដទិន្នន័យ ប្រព័ន្ធការពារការចូលទៅកាន់គេហទំព័រដោយគ្មានការអនុញ្ញាត (firewall) ការជាន់គ្នា និងការរក្សាបម្រុងទុក ។ល។)។
  • ក្រុមហ៊ុនធានាសន្តិសុខនៃព័ត៌មានដែលត្រូវបានចែករំលែកក្នុងការធ្វើប្រតិបត្តិការ ឬការទូទាត់ប្រាក់។
  • ក្រុមហ៊ុននឹងចេញការអនុញ្ញាតឲ្យចូលទៅកាន់ប្រព័ន្ធព័ត៌មានរបស់ខ្លួនតែសម្រាប់បុគ្គលណាដែលត្រូវការវាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។
  • ក្រុមហ៊ុនអប់រំបុគ្គលិករបស់ខ្លួនអំពីការការពារទិន្នន័យផ្ទាល់ខ្លួនដែលពួកគេមាននៅក្នុងដៃដែលជាផ្នែកមួយនៃកាតព្វកិច្ចរបស់ពួកគេ និងធានាថាពួកគេអនុវត្តតាមវិធានជាធរមាន និងទៅតាមក្រមសីលធម៌របស់ក្រុមហ៊ុន។
  • ក្រុមហ៊ុន តម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនអនុវត្តតាមគោលការណ៍នៃការការពារដូចគ្នានេះ។

ការការពារទិន្នន័យនៅក្រុមហ៊ុន France Médias Monde

1. តើទិន្នន័យអ្វីខ្លះត្រូវបានគេប្រមូលយក និងប្រមូលដោយរបៀបណា?

តាមរយៈការស្វែងរកនៅលើគេហទំព័ររបស់យើង ឬការប្រើប្រាស់កម្មវិធីនិងសេវាកម្មរបស់យើង ក្រុមហ៊ុន France Médias Monde អ្នកផ្តល់សេវា ឬដៃគូអាជីវកម្មរបស់ខ្លួន អាចប្រមូលទិន្នន័យបានដោយមានការឯកភាពពីអ្នកជាមុន។

ទិន្នន័យមួយចំនួនត្រូវបានបង្ហាញមកយើងដោយផ្ទាល់តាមរយៈអ្នក ដូចជានាមខ្លួន និងនាមត្រកូលរបស់អ្នក អាសយដ្ឋានអ៊ីម៉ែល លេខកូដសម្ងាត់ លេខទូរសព្ទ បណ្តឹង ឬគំនិតផ្សេងៗដែលអ្នកអាចចែករំលែកជាមួយយើង។

ព័ត៌មាននេះត្រូវបានផ្តល់ជូននៅពេល៖

  • អ្នកបង្កើតគណនីនៅលើ The France 24 Observers (EN, FR, AR, FA, ES) និង/ឬ Le français facile avec RFI,
  • អ្នកបានចូលរួមក្នុងល្បែងកម្សាន្ត ឬការប្រកួតប្រជែង
  • អ្នកទាក់ទងមកយើង និងបំពេញសំណុំបែបបទមួយ
  • អ្នកសរសេរមតិយោបល់អ្វីមួយ
  • អ្នកបានចុះឈ្មោះជាវជាមួយព្រឹត្តិបត្តិព័ត៌មានមួយរបស់យើង
  • អ្នកទាញយក និងប្រើប្រាស់កម្មវិធីទូរសព្ទដៃរបស់យើង។

ទិន្នន័យខ្លះ ដែលតម្រូវឲ្យមានការយល់ព្រមពីអ្នកជាមុន អាចត្រូវបានគេប្រមូលយកដោយស្វ័យប្រវត្តិ ជាលទ្ធផលនៃសកម្មភាពរបស់អ្នកនៅលើគេហទំព័រ និងកម្មវិធីតាមរយៈឃុកគី ឬបច្ចេកវិទ្យាស្រដៀងគ្នាដូចជា លេខអាសយដ្ឋាន IP ការភ្ជាប់បណ្តាញ និងទិន្នន័យស្វែងរក ចំណង់ចំណូលចិត្ត និងសកម្មភាពកម្សាន្តរបស់អ្នក និងទីតាំងភូមិសាស្រ្តទូទៅ។

ព័ត៌មាននេះត្រូវបានផ្តល់ជូននៅពេលណាអ្នកធ្វើការស្វែងរកនៅលើគេហទំព័រ និងកម្មវិធីរបស់យើង។

2. តើគោលបំណងនៃទិន្នន័យដែលបានប្រមូលអំពីអ្នកមានអ្វីខ្លះ?

យើងប្រើប្រាស់ទិន្នន័យដែលបានប្រមូលរួចដើម្បី៖

  • ផ្តល់នូវខ្លឹមសារ និងសេវានានាដែល៖
    • ស្គាល់អ្នកនៅពេលអ្នកត្រឡប់ទៅស្វែងរកនៅលើគេហទំព័ររបស់យើង ឬប្រើប្រាស់កម្មវិធីរបស់យើង
    • គ្រប់គ្រងគណនីអ្នកប្រើប្រាស់របស់អ្នក និងផ្តល់ដំណឹងជូនអ្នកអំពីបច្ចុប្បន្នភាពនៃគណនី និងសេវាកម្មដែលអ្នកប្រើ
    • ឆ្លើយតបទៅនឹងសំណើរបស់អ្នកដែលបានបញ្ជាក់នៅលើគេហទំព័រ និងកម្មវិធីរបស់យើង រួមទាំងនៅលើទម្រង់បែបបទណាមួយផងដែរ
    • ផ្តល់ជូនអ្នកនូវសេវានានា និងខ្លឹមសារផ្ទាល់ខ្លួនស្របទៅតាមទីតាំងភូមិសាស្រ្តទូទៅ (ប្រទេស)
    • អនុញ្ញាតឲ្យអ្នកសរសេរមតិយោបល់អំពីខ្លឹមសារនៃគេហទំព័រ និងកម្មវិធីរបស់យើង
    • កែតម្រូវការបង្ហាញខ្លឹមសារ និងសេវាកម្ម
    • ផ្ញើព្រឹត្តិបត្តិព័ត៌មានទៅអ្នក និងរុញការផ្តល់ដំណឹង សញ្ញាប្រកាសផ្តល់ព័ត៌មាន
  • ផ្សព្វផ្សាយពាណិជ្ជកម្មអំពីខ្លឹមសារនិងសេវាកម្មរបស់យើងនិងរបស់ក្រុមហ៊ុនដៃគូរបស់យើង ដែល៖
    • ផ្តល់ខ្លឹមសារដែលស្របតាមចំណង់ចំណូលចិត្តរបស់អ្នក និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមគោលដៅ
    • ផ្តល់ជូនការទំនាក់ទំនង និងការវិភាគចំពោះប្រសិទ្ធភាពរបស់ពួកគេ
  • អនុវត្តការសិក្សា និងការវិភាគខ្លឹមសារ និងសេវារបស់យើងដើម្បី៖
    • មានការយល់ដឹងបានប្រសើរអំពីអ្នកប្រើប្រាស់គេហទំព័រ និងកម្មវិធីរបស់យើង
    • អនុវត្តការវិភាគទិន្នន័យ និងការសិក្សាស្ថិតិដើម្បីអភិវឌ្ឍ និងលើកកម្ពស់គេហទំព័រ និងកម្មវិធីរបស់យើង
  • ដើម្បីធានាសន្តិសុខទិន្នន័យរបស់អ្នក។

    3. តើនរណាជាអ្នកទទួលទិន្នន័យដែលបានប្រមូលរួច?

    ទិន្នន័យដែលបានប្រមូលរួចនៅលើគេហទំព័រ និងកម្មវិធី គឺសម្រាប់ក្រុមហ៊ុន France Médias Monde។

    ទិន្នន័យទាំងនោះអាចត្រូវបានគេបញ្ជូន ឬចូលទៅប្រើប្រាស់ដោយអ្នកផ្តល់សេវារបស់ក្រុមហ៊ុន France Médias Monde នៅក្នុងបរិបទនៃការអនុវត្តការវិភាគ និងវាយតម្លៃទិន្នន័យ និងសេវាកុំព្យូទ័រ។

    ក្រុមហ៊ុន France Médias Monde តម្រូវឲ្យអ្នកផ្តល់សេវារបស់ខ្លួនធ្វើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែក្នុងករណីដើម្បីគ្រប់គ្រងសេវានានាដែលបានផ្តល់ជូនដល់ពួកគេតែប៉ុណ្ណោះ ស្របទៅតាមបទប្បញ្ញតិជាធរមានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន និងការរក្សាព័ត៌មានសម្ងាត់នៃទិន្នន័យនេះ។

    ក្រុមហ៊ុន France Médias Monde ជូនដំណឹងដល់អ្នកថា ខ្លួនទទួលបានការយល់ព្រមជាមួយដៃគូអាជីវកម្មដែលអាចធ្វើការប្រមូលទិន្នន័យពាក់ព័ន្ធនឹងអ្នក។ ក្រុមហ៊ុន France Médias Monde ពុំអាចមើលឃើញទិន្នន័យនេះបាននោះទេ។ យើងស្នើឲ្យអ្នកធ្វើការប្រឹក្សាជាមួយដៃគូសំខាន់ៗរបស់យើងចំពោះគោលការណ៍ស្តីពីឃុកគីនេះ៖ ឃុកគី.

    4. តើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានគេរក្សាទុកនៅទីណា?

    ទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកនៅក្នុងសហភាពអឺរ៉ុប អាចនៅក្នុងមូលដ្ឋានទិន្នន័យរបស់យើង ឬនៅក្នុងមូលដ្ឋានទិន្នន័យរបស់អ្នកផ្តល់សេវារបស់យើង។

    ក្នុងករណីមួយចំនួន និងភាគច្រើនសម្រាប់ហេតុផលបច្ចេកទេស ទិន្នន័យអាចត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនបម្រើដែលមានទីតាំងនៅក្រៅសហភាពអឺរ៉ុប។

    5. ការផ្ទេរទិន្នន័យក្រៅសហភាពអឺរ៉ុប

    ដោយសារក្រុមហ៊ុន France Médias Monde មានលក្ខណៈជាអន្តរជាតិ ដូចនេះ ក្រុមហ៊ុនដៃគូរបស់យើងមួយចំនួន មានទីតាំងនៅក្រៅសហភាពអឺរ៉ុប។ ហេតុនេះ ទិន្នន័យដែលប្រមូលបាន អាចត្រូវបានគេផ្ទេរទៅកាន់ប្រទេសនានានៅក្រៅសហភាពអឺរ៉ុប ដែលមានច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនខុសគ្នាពីច្បាប់ដែលមាននៅក្នុងសហភាពអឺរ៉ុប។

    ក្នុងករណីនេះ ក្រុមហ៊ុន France Médias Monde អនុវត្តមធ្យោបាយមួយចំនួនដើម្បីធានាសុវត្ថិភាព និងព័ត៌មានសម្ងាត់នៃទិន្នន័យទាំងនោះ និងដើម្បីធានាថា ការផ្ទេរនោះ បំពេញតាមក្របខណ្ឌច្បាប់៖ ការផ្ទេរទៅកាន់ប្រទេសមួយ ដែលធានាបាននូវកម្រិតនៃការការពារគ្រប់គ្រាន់ ហត្ថលេខាលើបទប្បញ្ញត្តិកិច្ចសន្យាដែលចេញដោយគណៈកម្មការអឺរ៉ុប ឬបទប្បញ្ញតិឬមធ្យោបាយកិច្ចសន្យាផ្សេងទៀត ដើម្បីធានាបាននូវកម្រិតនៃការការពារគ្រប់គ្រាន់។

    ក្រុមហ៊ុន France Médias Monde តម្រូវយ៉ាងតឹងរឹងដល់ក្រុមហ៊ុនដៃគូរបស់ខ្លួនឲ្យប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែក្នុងករណីដើម្បីធ្វើការគ្រប់គ្រង ឬផ្តល់សេវាតាមការស្នើសុំ និងក៏ស្នើសុំឲ្យក្រុមហ៊ុនដៃគូរបស់ខ្លួនជានិច្ចជាកាល បំពេញការងារស្របតាមច្បាប់ជាធរមានស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន និងផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការរក្សាការសម្ងាត់នៃទិន្នន័យទាំងអស់នោះ។

    ការផ្ទេរទិន្នន័យនៅក្រៅសហភាពអឺរ៉ុបអាចត្រូវបានធ្វើឡើងជាពិសេសជាផ្នែកមួយនៃសកម្មភាពបន្តបន្ទាប់របស់យើង ដូចជាសេវាកុំព្យូទ័រនៅលើប្រព័ន្ធរបស់ក្រុមហ៊ុន France Médias Monde។

    6. តើទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកយ៉ាងដូចម្តេច និងមានរយៈពេលយូរប៉ុណ្ណា?

    ក្រុមហ៊ុន France Médias Monde អនុវត្តរាល់វិធានការរដ្ឋបាល បច្ចេកទេស និងជាក់ស្តែងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន។

    ទិន្នន័យផ្ទាល់ខ្លួន ត្រូវបានរក្សាទុកសម្រាប់រយៈពេលដែលត្រូវការសម្រាប់គោលបំណងនៃការវិភាគលើទិន្នន័យដែលបានប្រមូលយក លើកលែងតែការរក្សាទុករយៈពេលយូរត្រូវបានតម្រូវដោយច្បាប់ ឬសម្រាប់គោលបំណងសវនាការជាដើម។

    ឧទាហរណ៍ខ្លះៗ៖

    គោលបំណង(នានា) ទិន្នន័យ រយៈពេលនៃការរក្សាទុក
    ទំនាក់ទំនងអាជីវកម្ម នាមខ្លួន និងនាមត្រកូល ក្រុមហ៊ុន អាសយដ្ឋានអ៊ីម៉ែល សារ 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ
    ដើម្បីរាយការណ៍ពីបញ្ហាណាមួយ សូមផ្តល់ជាមតិយោបល់ ឬការស្នើសុំអំពីគេហទំព័រ នាមខ្លួន និងនាមត្រកូល អាសយដ្ឋានអ៊ីម៉ែល ឈ្មោះ និងកំណែប្រែនៃកម្មវិធីរុករកដែលបានប្រើ សារ 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ
    ដើម្បីទំនាក់ទំនងទៅកាន់អ្នកសារព័ត៌មាន ឬអ្នកអធិប្បាយព័ត៌មានពីក្រុមហ៊ុន France Médias Monde នាមខ្លួន និងនាមត្រកូល អាសយដ្ឋានអ៊ីម៉ែល សារ 12 ខែចាប់ពីថ្ងៃផ្លាស់ប្តូរចុងក្រោយ

    7. តើសិទ្ធិរបស់អ្នកមានអ្វីខ្លះ?

    ក្រុមហ៊ុន France Médias Monde ប្តេជ្ញាចិត្តគោរពតាមការអនុវត្តសិទ្ធិទាំងអស់របស់អតិថិជន អតិថិជនអនាគត និងអ្នកចូលមើលគេហទំព័រ ពាក់ព័ន្ធនឹងការចូលទៅប្រើប្រាស់ ការកែតម្រូវ ការបន្ថែមព័ត៌មាន និងការបដិសេធ។ គិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ2018 បុគ្គលពាក់ព័ន្ធក៏មានដែនកំណត់នៃសិទ្ធិ សិទ្ធិទទួលបាន និងសិទ្ធិក្នុងការលុបចោល (សិទ្ធិត្រូវបានគេបំភ្លេចចោល) ផងដែរ។

    ក្រុមហ៊ុន France Médias Monde បានតែងតាំងមន្រ្តីការពារទិន្នន័យមួយរូប ដែលជាបុគ្គលទំនាក់ទំនងសំខាន់សម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន ទាំងនៅក្រុមហ៊ុន France Médias Monde ក៏ដូចជាពាក់ព័ន្ធនឹងអាជ្ញាធរការពារទិន្នន័យរបស់ប្រទេសបារាំង (CNIL) ផ្នែកម្ខាង និងម្ខាងទៀត ពាក់ព័ន្ធនឹងបុគ្គលផ្ទាល់។

    ប្រជាពលរដ្ឋអាចអនុវត្តសិទ្ធិរបស់ពួកគេដោយផ្ញើសំណើសុំមួយអមជាមួយនឹងភស្តុតាងបញ្ជាក់អត្តសញ្ញាណ៖

    • តាមប្រៃសណីយ៍ទៅកាន់អាសយដ្ឋានដូចខាងក្រោម៖ France Médias Monde – Legal Department – Data Protection Officer – 80 rue Camille Desmoulins – 92130 Issy les Moulineaux – France (ប្រទេសបារាំង)
    • ឬតាមរយៈអ៊ីម៉ែលទៅកាន់៖ dpd@francemm.com

    ករណីដែលអ្នកស្នើសុំសិទ្ធិចូលទៅប្រើប្រាស់ កែតម្រូវ ឬបដិសេធពាក់ព័ន្ធនឹងទិន្នន័យដែលបានប្រមូលរួចដោយក្រុមហ៊ុនដៃគូរបស់ France Médias Monde យើងស្នើឲ្យអ្នកទំនាក់ទំនងទៅកាន់បុគ្គលនោះក្នុងសមាសភាពរបស់ពួកគេជាអ្នកគ្រប់គ្រង។

    សម្រាប់ព័ត៌មានស្តីពីការការពារសិទ្ធិផ្ទាល់ខ្លួន អ្នកអាចប្រឹក្សាជាមួយគេហទំព័ររបស់អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសបារាំង CNIL.